Table of contents
Share Post

할렐루야!

겨울 단기선교 기간입니다.

캄보디아에 단기선교사들이 복음을 전하기 위해 방문을 했거나 계획을 하고 있는 시기겠죠?

단기선교를 통한 복음 증거에 작은 도움이 될까해서 ‘복음언어’ 기초를 드라마 형식으로 제작했습니다.

특별히 하영이 학교 친구가 출연해 주었습니다.

두 아이가 직접 스크립트를 다듬고 열심히 외워서 준비했습니다.

내용은 간단한 인사말과 복음 제시, 영접기도로 구성되어있습니다.

누군가에게 도움이 되길 바랍니다.

ជម្រាបសួរ!

ខ្ញុំបានមកពីកូរ៉េម្សិលមិញ។ តើអ្នកមានពេលទំនេរសម្រាប់ពិភាក្សាជាមួយខ្ញុំទេ?

អូ! ខ្ញុំមានពេលច្រើនណាស់។

ខ្ញុំឈ្មោះហាយ៉ង់ មានអាយុ១២ឆ្នាំ។ តើអ្នកមានឈ្មោះអ្វី ហើយមានអាយុប៉ុន្មានដែរ?

ខ្ញុំឈ្មោះដារ៉ាលីស ខ្ញុំមានអាយុ១១ឆ្នាំ។

រីករាយដែលបានជួបអ្នក ដារ៉ាលីស!

រីករាយដូចគ្នា!

តើអ្នកមានបងប្អូនប៉ុន្មាននាក់ដែរ?

ខ្ញុំមានបងប្អូនចំនួនតែម្នាក់ទេ។

តើអ្នកចូលចិត្តធ្វើអ្វីនៅពេលទំនេរ?

ខ្ញុំចូលចិត្តជិះស្គីជុំវិញបុរី។

ប្រទេសកម្ពុជាក្តៅណាស់! យើងសូមអង្គុយនិយាយជាមួយគ្នាបានទេ?

អូ តោះទៅ!

តើអ្នកធ្លាប់ឮពីព្រះយេស៊ូវគ្រីស្ទដែរឬទេ?

ខ្ញុំធ្លាប់ឮឈ្មោះប៉ុន្តែមិនដឹងថាជាអ្វីនោះទេ។

បើអញ្ចឹងខ្ញុំសូមណែនាំជូនអំពីព្រះយេស៊ូវគ្រីស្ទដល់អ្នកបានទេ?

អញ្ចឹងល្អណាស់!

ព្រះជាម្ចាស់បានបង្កើតមនុស្សលោកយើងនិងផែនដីនេះ។ ប៉ុន្តែមនុស្សបានចាកចេញពីព្រះអង្គ។ អញ្ចឹងយើងគឺជាមនុស្សមានបាប ហើយឈ្នួលនៃអំពើបាបនោះគឺជាសេចក្តីស្លាប់។ ប៉ុន្តែដោយសារតែព្រះជាម្ចាស់ទ្រង់ស្រឡាញ់អ្នក ទ្រង់បានប្រទានផ្លូវដែលអាចជួយសង្គ្រោះអ្នក។ គឺទ្រង់បានចាត់ព្រះរាជបុត្រាតែមួយរបស់ទ្រង់នៅផែនដីនេះ គឺព្រះយេស៊ូវគ្រីស្ទ។ ព្រះយេស៊ូវគ្រីស្ទទ្រង់បានសុគតនៅលើឈើឆ្កាងជំនួសបាបរបស់អ្នក ហើយបានរស់ឡើងវិញពីសេចក្តីស្លាប់៣ថ្ងៃក្រោយមក។ បើអ្នកជឿលើទ្រង់ ហើយទទួលយកទ្រង់ នោះអ្នកនឹងបានសង្គ្រោះ ហើយនិងអាចក្លាយទៅជាកូនរបស់ព្រះជាម្ចាស់ និងអាចទៅនគរស្ថានសួគ៌បាន!

អូ ពិតជាអស្ចារ្យមែន!

តើអ្នកចង់ទៅនគរស្ថានសួគ៌ដែរឬទេ?

ចង់!

តើអ្នកចង់បានសង្គ្រោះដែរឬទេ?

ពិតជាចង់!

បើអញ្ចឹងសូមអធិស្ឋានជាមួយនឹងខ្ញុំ។ សូមអធិស្ឋានតាមខ្ញុំ។

ខ្ញុំគឺជាមនុស្សមានបាប នៅចំពោះព្រះជាម្ចាស់។ ខ្ញុំជឿថា ព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាងជំនួសបាបរបស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំសូមបើកទ្វារនៃដួងចិត្តរបស់ខ្ញុំ ដើម្បីទទួលយកទ្រង់ជាម្ចាស់របស់ខ្ញុំ។ ចាប់ពីឥឡូវនេះ ខ្ញុំនឹងបម្រើតែទ្រង់មួយគត់។ សូមអធិស្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ។ អាម៉ែន។

អញ្ចឹងសូមទៅព្រះវិហារ ហើយព្រះជាម្ចាស់ទ្រង់តែងតែគង់នៅជាមួយនឹងអ្នក។ ព្រះជាម្ចាស់ទ្រង់ស្រឡាញ់អ្នក ហើយខ្ញុំក៏ស្រឡាញ់អ្នកដូចគ្នាផងដែរ។

ច៎ា។ សូមអរគុណ។

ជម្រាបលា!

admin

Stay in the loop

Subscribe to our free newsletter.